សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

សុគន្ធ និសា មាន​ហាងឆេងខាងពាណិជ្ជកម្ម

នរណាក៍ថាខ្ញុំសស់ដែរ

ភ្នំពេញ: តារា​ចម្រៀង​ល្បី​ឈ្មោះ របស់​ក្រុមហ៊ុន​ហង្ស​មាស គឺ​សុគន្ធ និសា ដែល​ទើបតែ​ត្រឡប់មក​ពី​ប្រគុំ​តន្ត្រី​ខួប​គម្រប់ ៦០ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ក្រាសក្រែល ។​
ថ្វី​ត្បិត​តែ​មួយ​រយៈ ចុងក្រោយ​នេះ សន្ទុះ​នៃ​បទ​ចម្រៀង សុគន្ធ និសា មិន​បាន​ជាប់​ជា​កំពូល​តារាង​ក្នុង​ឆ្នាំ ២០១០ ក៏ដោយ តែ​គេ​តែងតែ​សង្កេតឃើញថា នាង​បែរជា​មាន​ប្រៀប​ខ្លាំង​ទៅលើ ការថត​ផ្សាយ ពាណិជ្ជកម្ម​ទៅ​វិញ ។​


មើលពួកខ្ញុំសមគ្នាទេ?


បន្ទាប់​ពី​ត្រឡប់មកវិញ ពី​ការចូលរួម​ច្រៀង​តំណាង​ឲ្យ​សិល្បៈករ​ខ្មែរ នៅ​ប្រទេស​ថៃ​វិញ​នោះ នាង​ក៏​មាន​គម្រោង និង​ចាកចេញ​ទៅ​ប្រទេស​ថៃ​ថ្ងៃទី ១៥ ធ្នូ ២០១០ ដើម្បី​ថត​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ខាង​ផលិតផល​ទូរស័ព្ទ​ម៉ាក Sam Sung ដែលជា​ក្រុមហ៊ុន​ធំ​មួយ មកពី​ប្រទេស​កូរ៉េ ហើយ​ស្ពត​ធំ​នេះ នឹង​ចេញ​តាម​កញ្ចក់​ទូរទស្សន៍ នៅ​អំឡុង​ដើម​ខែ​មករា ២០១០ ។ ចំណែក​សុខ ជំ​នោ ដែល​ជា​អនាគត​ស្វាមី សុគន្ធ និសា នោះ តែងតែ​ដើរ​តាម សុគន្ធ និសា គ្រប់​ជំ​ហ៊ាន ទោះបី​កន្លងមក​តែងតែ​ធ្លាប់មាន​ព័ត៌មាន​លើ​ការបែកបាក់ នៃ​គូរ​ស្នេហ៍​មួយគូរ​នេះ​ក៏​ដោយ ។​

កុំធ្វើមុខអីចឹងព្រលឹងបង


គួររំលឹកថា សុគន្ធ និសា និង​សុខ ជំ​នោ បាន​កសាង​ស្នេហ៍​តាំង​ពី​សុគន្ធ និសា មិនទាន់​បាន​ចូល​ផលិតកម្ម​ហង្ស​មាស​មកម្ល៉េះ ទោះជា​អាយុកាល​នៃ​ស្នេហា​មួយគូ​នេះ មាន​រយៈពេល​វែង​ក៏ដោយ តែ​គេ​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ពី​គំរោង​នៃ​ថ្ងៃ​ចូល​រោងការ​នៃ​តារា​មុខ​ ស្រគត់ស្រគំ និង​អ្នកនិពន្ធ​វ័យក្មេង​ថា​ពេលណា​នោះ​ទេ ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP