សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឡើងឋានសួគនៅពេលថ្ងៃត្រង់


រួមមេត្រីនៅពេលថ្ងៃត្រង់ ស្តាប់ទៅវា ដូចជាចម្លែកណាស់ ប៉ុន្តែចូរសាកម្តង លមើល អ្នកនឹង ចង់ម្តងហើយម្តងទៀត មិនខាន ។ ធ្វើការដោយប្រញាប់ ប្រញាល់ដើម្បីត្រឡប់ទៅធ្វើការនាពេល រសៀល នឹងធ្វើឱ្យអ្នកទាំងពីរមាន អារម្មណ៍ថាពេញចិត្តជាខ្លាំង ។

រឿងផ្លូវភេទប្រសិនបើត្រូវបានធ្វើឡើងនៅទីកន្លែង និង ពេលវេលាផ្សេងគ្នានឹងបង្កើតបានជាភាព សប្បាយរីករាយ និងអារម្មណ៍ថ្មីប្លែកជួយកាត់បន្ថយភាពស្មុគស្មាញ ចុករួយខ្លួនប្រាណ និង នាំមកនូវ ថាមពលជីវិតថ្មីសម្រាប់ ទំនាក់ទំនងរបស់អ្នកទាំងពីរ។

ជូលៀ ខូល អ្នកជំនាញការផ្នែកផ្លូវភេទបានឱ្យដឹងថា ការរួមភេទជំរុញឱ្យបញ្ចោញ សារជាតិ អង់ដ្រូហ្វីន (អ័រមូនអារម្មណ៍ភេទ) ជួយឱ្យអ្នកបានស្រួលខ្លួន និង មានអារម្មណ៍ ល្អជាងមុន ក្នុងនោះការរួមមេត្រីនាពេលថ្ងៃពិតជាអស្ចារ្យ និង រ៉ូមែនទិក ។

ប្រសិនចង់បន្ថែមភាពរ៉ូមែនទិកនោះ អ្នកគួរតែរៀបចំបន្ទប់ និង គួរតែធ្វើឱ្យបានត្រឹមត្រូវ និង ហ្មត់ ចត់ ។ មានស្ត្រីជាច្រើន ធ្វើរឿងសម្ងាត់ពីរនាក់នៅក្នុងបន្ទប់ការិយាល័យផ្ទាល់របស់ខ្លួន ប៉ុន្តែវិធីនេះអាច អនុវត្តចំពោះតែអ្នកដែលមានបន្ទប់ ធ្វើការផ្ទាល់ខ្លួនប៉ុណ្ណោះ ឬយ៉ាងហោចណាស់ក៏ត្រូវប្រាកដថាគ្មាន នរណាម្នាក់នៅក្បែរ និង ត្រូវដាក់គន្លឹះទ្វារឱ្យជិត ។ ជួនកាលអ្នកញ្ញ័រដៃញ្ញ័រជើងដោយសារមានអារម្មណ៍ថា នឹងមាននរណាម្នាក់មកគោះទ្វារ ប៉ុន្តែប្រការនេះក៏នឹងនាំមក នូវភាពភ័យអរៗដូចជាលើកដំបូង ព្រមទាំង ធ្វើឱ្យអ្នកទាំងពីរទទួលអារម្មណ៍ស្រើបស្រាលដល់កំពូល ។

ស្វែងរកបន្ទប់ទឹកដើម្បីធ្វើរឿងនោះក៏ជាការគួរឱ្យចាប់អារម្មណ៍ដែរ តែចូរប្រាកដថាអ្នកទាំងពីរ នឹងមិនធ្វើឱ្យមាន សំឡេងឮខ្លាំងឬគ្មាននរណាអាចចូលទៅបាន ។
តើអ្នកធ្លាប់បានគិតថា ការរួមមេត្រីអាចធ្វើឡើងនៅក្នុងរថយន្តដែរឬទេ ? នេះក៏ជាការតាំងចិត្តដ៏ ល្អ និង ងាយស្រួលបំផុត ។ អ្នកទាំងពីរគ្រាន់តែបញ្ចោញ ភាពឆ្លាតវៃបន្តិចដើម្បីចតរថយន្តនៅទីកន្លែងសមគួរ មួយ នោះរាល់បញ្ហា នឹងក្លាយទៅជាងាយស្រួលសម្រាប់ អ្នក ៕

Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP