សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ឈិត សុជាតា ប្រកាស់លក់ផ្ទះ១០ ម៉ឺនដុល្លារ


តារាសម្តែងនិងជាពិធីការិនីទូរទស្សន៍ មេម៉ាយវ័យក្មេងសាច់ស្រស់ផូរផង់ សិចស៊ីឈិតសុជាតាបានប្រកាសជូន ដំណឹងតាម រយៈការបិទប្រកាសថាផ្ទះរបស់នាងម្តុំ ឆាយណា ថោន ជាប់របងស្តាតចាស់ត្រូវការ លក់បន្ទាន់ ក្នុងតម្លៃតែ ១០ ម៉ឺនដុល្លារ ។ ផ្ទះនេះមានកម្ពស់ ២ ជាន់ដែលសព្វថ្ងៃជាទីស្នាក់ការក្រុមហ៊ុនទេសចរណ៍ របស់នាង ។ នាងនិយាយប្រាប់គេថា តម្លៃ ១០ ម៉ឺនគឺជាតម្លៃដើម ពីព្រោះនាងក៏ទិញក្នុងតម្លៃនេះដែរ ប៉ុន្តែនាងអាចចុះបន្តិចបន្តួចទៀត ពីព្រោះនាងត្រូវការលក់បន្ទាន់យកលុយទៅធ្វើអ្វីផ្សេងៗ ។
តើនាងលក់យកលុយទៅធ្វើអ្វី ? ឈិត សុជាតា ប្រាប់ថាធ្វើផ្ទះថ្មីធំជាងនេះហើយទីតាំងល្អជាងនេះទៀត ។

Read more...

ហ៊ានក្បត់ចិត្តអូនផង




អគតិឆ្កួតជឿលើទំនាយ ហោរគ្មានការត្រិះរិះពិចារណា រកហេតុផល ដែលកាប់ សម្លាប់ប្តីឯង រួចប្រមូលទ្រព្យសម្បត្តិ មានតម្លៃរត់គេចខ្លួនបាត់នោះឈ្មោះ ងួន វន អាយុ ៤៩ ឆ្នាំ ឯស្វាមីឈ្មោះ ចិន ជីម អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិត្រពាំងស្នោ ឃុំពញ្ញាពន់ ស្រុកពញ្ញាឮ ខេត្ត កណ្តាល ។
លោក យាយ ព្រឿង មុត វ័យ ៧០ ឆ្នាំ ជាម្តាយបង្កើតរបស់ជនរងគ្រោះ ចិន ជីម ជាប្តីបានឱ្យដឹងថា ស្ត្រីជាប់ ចោទឈ្មោះ ងួន វន នេះជាកូនប្រសាក្រោយទេ បន្ទាប់ពីប្រពន្ធដើមកូនគាត់ស្លាប់ គាត់ក៏ដណ្តឹងនាងរៀបការជាមួយកូនប្រុសរបស់គាត់តែម្តង ។
កូនប្រុសរបស់គាត់ដែលស្លាប់នេះមានភរិយាពីរនាក់ប្រពន្ធដើមឈ្មោះ ភន រឿង (ស្លាប់កាលពីឆ្នាំ ១៩៨៩) បានកូនប្រុសម្នាក់ឈ្មោះ ចិន គង់ ។ ក្រោយពីកូនប្រសាស្លាប់ រូបគាត់ក៏រៀបការប្រពន្ធឱ្យមួយទៀតគឺនាង ងួន វន នេះ ដែលនាងមានស្រុកកំណើតនៅឯសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឯណោះ និង បានកូនពីរនាក់បន្ថែមទៀត គឺកូនប្រុស ឈ្មោះ ចិន ថូ អាយុ ១៨ ឆ្នាំ និង កូនស្រីពៅ ឈ្មោះ ចិន វិន វ័យ ១៥ ឆ្នាំ ។
កូនប្រុសរបស់គាត់ម្នាក់នេះប្រសប់រកស៊ី និង ស្រឡាញ់ប្រពន្ធណាស់ មិនដែលឱ្យប្រពន្ធធ្វើអ្វីធ្ងន់ក្រៅពីមើលរៀបចំផ្ទះសម្បែង ថែកូនៗនោះទេ សូម្បីតែស្រូវស្រែក៏ពុំដែលឱ្យចុះ ជួយដកស្ទូង ច្រូតកាត់ដែរ គឺសុខចិត្តរ៉ាប់រ៉ងម្នាក់ឯងទាំងអស់ គ្រាន់តែចូលចិត្តផឹកស្រាបន្តិចប៉ុណ្ណោះ ជាមួយគ្នានោះក៏ចូលចិត្តលេងសើចច្រើនផងដែរ ។ កូនប្រសាស្រីរបស់គាត់មួយនេះមួយថ្ងៃៗគ្មានរវល់អ្វីក្រៅអំពីប្រចណ្ឌប្តី និង ស្វែងរកគ្រូទាយនោះទេ ហើយឱ្យតែត្រឡប់ពីរកហោរគន់គូរមើលវិញនោះ តែងមកនិយាយប្រាប់គាត់ថា “កូនម៉ែឯងមានស្រីក្មេង លួចលាក់នៅទីនេះកន្លែងនោះរាល់លើក លុះគាត់សួរបញ្ជាក់ថា ដឹងមកពីណា ? នាងបានឆ្លើយថា គ្រូទាយថាអ៊ីចឹង” ។ រយៈពេលប៉ុន្មានខែនេះកូនប្រសាតែងឱ្យកូន និង ឧស្សាហ៍ពឹងបងប្អូនក្មួយឌុបជូនទៅរកគ្រូណាស់ស្ទើររាល់ថ្ងៃ និង តែងនិយាយប្រាប់ថា “កូនម៉ែងឯងមានស្រីក្មេងហើយ ស្រីនោះសក់ក្រហមទៀតផង” ។ គាត់ក៏មិនដេញដោលដែរ លុះរំលងអធ្រាត្រថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១០ ស្រាប់តែចៅស្រីរត់ទៅប្រាប់យ៉ាងត្រហេបត្រហបថា ម៉ែកាប់ពុកស្លាប់បាត់ហើយ គាត់រត់ទៅមើល ឃើញកូនប្រសាស្រីកំពុងប្រមូលប្រាក់កាស មាសប្រាក់ បម្រុងគេចខ្លួន គាត់ឃាត់រួចនិយាយថា បើឯងកាប់វាស្លាប់ហើយ នៅធ្វើបុណ្យឱ្យវាសិនទៅ ប៉ុន្តែនាងមិនស្តាប់ឡើយ ហើយថែមទាំងទាញរនាស់រកវាយគាត់ទៀត រួចក៏គេចខ្លួនបាត់ទៅ ។
នាង ចិន វិន អាយុ ១៥ ឆ្នាំ កូនស្រីពៅ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ ហើយរងរបួសត្រូវម្តាយកាប់មួយ កាំបិត ខណៈដែលចូលទៅជួយឪពុកបាននិយាយថា ម៉ែជាមនុស្សងប់ងុលជឿគ្រូទាយណាស់ ឱ្យតែមករកគ្រូម្តងៗ ពេលត្រឡប់មកវិញតែងចោទថា ពុកមានស្រីក្មេងរហូត ។ កាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ បន្ទាប់ពីមកពីរកគ្រូវិញ ម៉ែក៏អង្គុយសំលៀងកាំបិងប៉័ងតោ រួចរអ៊ូថា ហ៊ានក្បត់លួចមានស្រីក្មេងអញនឹងកាប់ឯងចោល ។ ភ្លាមនោះនាងក៏សួរថា ម៉ែសំលៀងកាំបិតធ្វើអី ស្រាប់តែពុកចូលមកដល់ ម្តាយក៏ឆ្លើយថា ទុកកាប់ឪឯងចោល កុំឱ្យពូកែលួចមានស្រីក្មេងសក់ក្រហមទៀត ហើយពុកក៏សើចរួចសម្រាកក្នុងអង្រឹងទៅ ។


លុះយប់កើតហេតុ ម៉ោងប្រហែលជា ១១ ទៅហើយ ពុកត្រឡប់មកដល់ផ្ទះស្រវឹងដាប ហើយក៏សម្រាកក្នុងអង្រឹង និង ប្រាប់ម៉ែឱ្យបិទទូរទស្សន៍ ។ លុះកន្លះម៉ោងក្រោយមកទើបងើបចូលបន្ទប់ក៏ឮពុកនិយាយថា ចង់ក្អួត ម៉ែប្រាប់ ឱ្យទៅខាងក្រៅទៅកុំក្អួតដាក់ពូក ។ បន្តិចក្រោយមកឮផាំងៗ ពុកស្រែកអូយៗថា ម៉េចម៉ែវាឯងកាប់ខ្ញុំ ម៉ែក៏និយាយថា អញកាប់ឱ្យងាប់កុំឱ្យប៉ិនដើររកស្រីទៀត ។ គ្រានោះនាងក៏ចុះមកឃើញឪពុករត់ជុំវិញផ្ទះ ត្រូវម្តាយតាមចាប់អូសមកកាប់ចិញ្ច្រាំនៅមាត់ទ្វារស្លាប់ទៅ នាងបានចូលទៅជួយដែរ តែត្រូវម៉ែកាប់ចំដៃស្តាំមួយកាំបិតក៏រត់ទៅប្រាប់យាយ ។
ចំណែកលោក ចិន ខែម ប្អូនបង្កើតជនរងគ្រោះបាននិយាយថា មូលហេតុដែលបងថ្លៃកាប់សម្លាប់បងរបស់ លោក គឺបណ្តាលមកពីជឿគ្រូទាយប្រាប់ថា ប្តីលួចមានស្រីក្មេងសក់ក្រហមហ្នឹងឯង ។

Read more...

ឈើគ្រូញូងនៅរតនគិរីឡើងថ្លៃ ១ ម៉ែត្រគុប ១ ម៉ឺនដុល្លារ


ប៉ុន្មានថ្ងៃនេះឈើគ្រូញូងនៅខេត្ត រតនគិរីបានឡើងថ្លៃកប់ពពកតែម្តងគឺ ១ ម៉ែត្រ គុបឡើងដល់ ១ ម៉ឺនដុល្លារ ។ ជាធម្មតាឈើ គ្រញូងត្រូវប៉ាន់ ពីព្រោះគេកាប់ពីរតនគិរី និង ស្ទឹងត្រែងយកទៅលក់ ឱ្យវៀតណាមហើយបន្ត ទៅលក់ឱ្យចិន ទៀត ។
តាមព័ត៌មានបានឱ្យដឹងកាលពីម្សិលមិញ្ថ្ងៃទី ២៣ ខែធ្នូថា ឈើគ្រូញូងដែលមានមុខត្រឹម ២ តឹក ឬ ៣ តឹក ហើយប្រវែងពី ៦ តឹកទៅ ១,២ ម៉ែត្រ នៅខេត្តរតនគិរីឡើងដល់ ១ ម៉ឺនដុល្លារក្នុងមួយ ១ ម៉ែត្រគុប ដែលតម្លៃមិនទាន់ ឡើងនោះ ១ ម៉ែត្រគុបថ្លៃ ៧ ពាន់ដុល្លារ ។ ឈើគ្រញូងមានទីផ្សារលក់ណាស់ ប៉ុន្តែនៅខេត្តរតនគិរីអស់ហើយ សូម្បីតែមុខ ១ តឹកក៏មិនសល់ដែរ ។ អ្នករកស៊ីឈើដើរចូលជ្រៅរកគាស់តែគល់គ្រញូងដែលគេកាប់ចោល ១០ ទៅ ២០ ឆ្នាំមុន ។
តាមប្រភពបានឱ្យដឹងថា សព្វថ្ងៃនេះបន្ទាប់ពីមានការចាប់ឈើគ្រញូង ពីផ្ទះមួយកាលពីសប្តាហ៍មុន ហើយរកឃើញ ឈើគ្រញូងរាប់ពាន់ដើមនោះមកស្រាប់តែទីផ្សារគ្រញូងឡើងថ្លៃកប់ពពកតែម្តង ។
សព្វថ្ងៃនេះឈើគ្រញូងនៅបន្តកាប់នៅខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ហើយលួចដឹកឆ្លងទៅវៀតណាម ៕

Read more...

កែវ នីសានឹងចូលទូរទស្សន៏បុស្តិលេខ៥


ថ្មីៗនេះ តារាសម្តែង កែវ នីសា បាន ប្រកាសប្រាប់ មិត្តភក្តិតៗគ្នាថា នាងនឹង វិលចូលសិល្បៈវិញនាពេល ឆាប់ៗខាងមុខ ហើយនាងនឹងបង្ហាញខ្លួននៅក្នុងភាពយន្ត នៅក្នុង ស្ថានីយទូរទស្សន៍មួយ។ ប៉ុន្មានខែចុងក្រោយនេះ កែវ នីសា បានភ្ជាប់ទំនាក់ទំនង មិត្តភក្តិសិល្បៈឡើងវិញ ជាក់ស្តែងតាំងពីបាន បង្ហាញខ្លួនក្នុងកម្មវិធីខួប កំណើត តេង លក្ខិណា កាលពីថ្ងៃទី ២០ ខែតុលាមក នាងក៏បានបង្ហាញ ខ្លួនក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់ ហើយនៅដំណាច់ខែវិច្ឆិកា នាងបាន លេចមុខក្នុងកម្មវិធីមួយ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ជាលើកដំបូង បន្ទាប់ពីបាត់មុខជាងមួយឆ្នាំ ដែលកម្មវិធីនោះមានអ្នកនាង សុខា សុធានី ជាពិធីការិនី ។ កែវ នីសា ពិតជាស្រស់ស្អាតប្លែកជាងពេលមុន សាច់ ឈាមទ្រលុកទ្រលន់ សូម្បីតែដើមទ្រូងរបស់នាងក៏ប្រែប្រួលគួរឱ្យចាប់ អារម្មណ៍ណាស់ មិត្តភក្តិរួមអាជីពសុទ្ធតែសរសើរពីសម្រស់នាង ។

មានព័ត៌មានចចាមអារ៉ាមថា កែវ នីសា បានបង្កើតផលិតកម្មមួយ ដែលមានប្រុសស្នេហ៍ជាអ្នកឧបត្ថម្ភ ។ ព័ត៌មានចចាមអារ៉ាមនោះថា ផលិតកម្មនោះនឹងដំណើរការនាពេលឆាប់ៗខាងមុខ មូលហេតុដែល នាងវិលមកវិញគឺដើម្បីផ្សព្វផ្សាយពីផលិតកម្មរបស់ខ្លួន ។ នៅពេលនាង សម្ភាសជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាងបាននិយាយថា នាងកំពុង មមាញ្ញឹកនៅក្នុងអាជីពសិល្បៈ ។ តែបើតាមព័តមាននិយាយតៗគ្នាថានាងចូលកាន់កម្មវិធីមួយអោយទូរទស្សន៏លេខ៥។


ចាប់តាំងចាកចេញពីពិភពសិល្បៈ ជីវិត កែវ នីសា កាន់តែធូរធារ នាងរស់នៅក្នុង ជីវភាពមួយខុសប្លែកពីមុន រូបសម្រស់ក៏ស្រស់ស្អាត មានរថយន្តទំនើបជិះ ពេលទៅណាមក ណាមានអ្នកតាមឆ្វេងស្តាំ ៕

Read more...

អន្លង់ព្រីង នឹងក្លាយជាតំបន់ ទេសចរណ៌ថ្មីនៅខេត្តកំពត



កំពតជាខេត្តដែលមានសក្តានុពល ទេសចរណ៍យ៉ាងច្រើនរាប់មិនអស់ដើម្បី បម្រើការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ។ ថ្មីៗ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេច ដាក់តំបន់អភិរក្សសត្វក្រៀលបឹងព្រីង ស្រុក កំពង់ត្រាចឱ្យទៅជាតំបន់អភិរក្សកាលពីខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ទាំងប្រជាពលរដ្ឋ និង មន្ត្រីទាំងឡាយរបស់ខេត្តកំពត សង្ឃឹមថាតំបន់អភិរក្សមួយនេះនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសត្វក្រៀលកាន់តែច្រើនឡើងៗ ។
បើយើងចង់ធ្វើដំណើរទៅទស្សនាសត្វក្រៀលនៅតំបន់អភិរក្សអន្លង់ព្រីង យើងគ្រាន់តែចេញពីប្រជុំជនស្រុក កំពង់ត្រាចទៅទិសខាងត្បូងប្រមាណជាង ១១ គីឡូម៉ែត្រនោះ យើងនឹងបានឃើញផ្ទៃទឹកយ៉ាងល្ហល្ហេវ និង បានរំលេចទៅដោយហ្វូងសត្វក្រៀលយ៉ាងច្រើនដែលកំពុងដើររកចំណី ។

តំបន់អភិរក្សសត្វក្រៀលមួយកន្លែងស្ថិតនៅអន្លង់ព្រីង ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងធ្វើឱ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែតំបន់បឹងនេះមានផ្ទៃល្ហល្ហេវ ដាច់កន្ទុយភ្នែកដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វ ក្រៀលដែលជិតផុតពូជទៅហើយ នោះបានចុះរកចំណីយ៉ាងច្រើននៅក្នុងបឹងនេះ ។ នៅរដូវប្រាំង តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងនេះគឺជាកន្លែង ដ៏សំខាន់មួយដែលសត្វក្រៀលឆ្លងកាត់ទៅមកពីប្រទេសវៀតណាម មករកចំណីនៅទីនេះ ។

លោក សេក ឈិន មេឃុំព្រែកក្រឹស ស្រុក កំពង់ត្រាច ខេត្តកំពត បានឱ្យដឹងថា តំបន់អភិរក្ស សត្វក្រៀលនៅ អន្លង់ព្រីងនេះមានផ្ទៃដីជាច្រើន ហិកតារ ជាប់ភូមិសាស្ត្រឃុំពីរ គឺឃុំព្រែកក្រឹស និង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ។ តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងនេះ ទម្រាំតែដាក់ចូល ទៅជាតំបន់អភិរក្សដែលរដ្ឋទទួលស្គាល់នេះមានការលំបាកណាស់ ។ ចំណុចសំខាន់នោះមានប៉ះញល់ ដីកសិកម្មរបស់ប្រជាពលរដ្ឋ ចុងក្រោយទើបនៅខែ វិច្ឆិកា ឆ្នាំ ២០១០ ត្រូវបានប្រកាសជាផ្លូវការជាតំបន់ អភិរក្ស ព្រោះប្រជាពលរដ្ឋជំទាស់គ្នាដណ្តើមកាន់ កាប់ដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យនៅឆ្នាំ ២០០៩ ជួយការញរឱ្យខាងតែបាន គឺមិនឱ្យជនណាម្នាក់ទៅ បំផ្លាញព្រៃឈើ និង បរបាញ់សត្វក្រៀលដើម្បីកុំឱ្យភិត ភ័យហើរទៅកន្លែងផ្សេងឡើយ ។

ស្ត្រីម្នាក់ឈ្មោះ ហ៊ ធាវ អាយុ ៣៧ ឆ្នាំ នៅ ភូមិកោះត្នោតបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច បានឱ្យដឹងថា អ្នកភូមិមានសង្ឃឹមច្រើនថានឹងមានភ្ញៀវ ជាតិ-អន្តរជាតិមកកម្សាន្តនៅទីនេះ ក្រោយពីតំបន់ នេះបានត្រូវដាក់​​ បញ្ចូលជាផ្លូវការ ពិសេសគឺអ្នកទេសចរ ចង់ឃើញហ្វូងសត្វក្រៀលនេះតែម្តង ។ បើភ្ញៀវមកទស្សនាកាន់តែច្រើន ពួកគាត់ ក៏អាចនឹងបង្កើតតូបលក់ដូរនៅតាមផ្លូវ ហើយរកកម្រៃបានច្រើនមិនខានឡើយ ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ថា តំបន់ អភិរក្សសត្វក្រៀល អន្លង់ព្រីង នៅស្រុក​កំពង់ត្រាចក៏បានដាក់ញក្យជាផ្លូវការរួច ហើយ វាជារមណីយដ្ឋានទេសចរណ៍មួយ​ ដែលមានមនុស្សម្នានាំគ្នាទៅកម្សាន្ត នៅទីនោះហើយប្រជាពលរដ្ឋក៏រកចំណូលបានពីភ្ញៀវទេសចរផងដែរ ។

លោក អ៊ឹម ស៊ីណាត អភិបាលស្រុកកំពង់ត្រាចមានប្រសាសន៍ថា ផ្ទៃដីសម្រាប់ អភិរក្សសត្វក្រៀលមានចំនួន ២១៧ ហិកតារ ដែលស្ថិតនៅក្នុងការតាមឃ្លាំមើល របស់អាជ្ញាធរ ហើយនិងអង្គការសង្គ្រោះសត្វស្លាបបានឃ្លាំមើល និង តាមដាន ឃើញមានចំនួនសត្វក្រៀលមិនលើសពី ៣០០ ក្បាល មកចុះរកស៊ីមើមផ្លុងនៅក្នុងបឹង ហើយរដូវវាចុះច្រើន គឺចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ។ រយៈពេលនេះហើយដែលភ្ញៀវទេសចរអាចទស្សនាក្រៀលច្រើនជាងគេ បង្អស់នៅទីនោះ ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានឱ្យដឹងថា លោកបានសាងសង់ស្នាក់ការមួយនៅ មាត់បឹងដើម្បី ឃ្លាំមើល និង តាមដានសត្វក្រៀលជានិច្ច ហើយមន្ទីររបស់លោកបានចូលរួមការញរធនធានធម្មជាតិនៅទីនោះ​ ឱ្យគង់វង្សល្អ ។

លោក ហង់ ភឿង នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកឈូក និង ទទួល ទិសមួយផ្នែកទៀតការពារអភិរក្ស​សត្វ​ក្រៀលនៅស្រុកកំពង់ត្រាចមានប្រ-សាសន៍ថា តំបន់អភិរក្សសត្វក្រៀលនៅអន្លង់ព្រីងនេះកើតឡើងនៅ​ ក្នុងឆ្នាំ ២០០៤ ប៉ុន្តែកាលនោះ សត្វក្រៀលមិនទាន់ចុះមកច្រើនទេ ទើបតែឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១០ នេះ សត្វក្រៀលមានការកើនឡើងរហូតទៅដល់ជាង ៣០០ ក្បាល នេះបើតាមការឃ្លាំមើលពីអង្គការសង្គ្រោះសត្វស្លាបសហការជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ ។ សត្វក្រៀលមិនបានចុះជាប់ជាប្រចាំនៅអន្លង់ព្រីងនោះ ទេ គឺចាប់ពីខែវិច្ឆិកា សត្វទាំងនោះត្រូវនាំគ្នាហើរចុះទាំងហ្វូងៗ លុះដល់ខែ មិថុនា ពួកវាបានហើរត្រឡប់ទៅវិញ ។ ឥឡូវនេះ អង្គការអភិរក្សសត្វស្លាប ក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃ ឈើខេត្តបានឱ្យកងនគរបាលការញរព្រំដែនគោកវ រសេនាតូចលេខ ៦០១ ដែលឈរជើងនៅទីនោះជា អ្នកជួយួការញរការបាញ់សម្លាប់សត្វដ៏កម្រនេះ ។

តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងនេះជាតំបន់ មួយដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនប្រទេសវៀតណាម ហើយត្រូវ​បានគណៈរដ្ឋមន្ត្រីអនុម័តជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ។ សត្វក្រៀលគឺជា ប្រភេទសត្វដែលត្រូវបានគេ​ កត់ត្រាក្នុងសៀវភៅ ក្រហមពិភពលោកថា ជាសត្វដ៏កម្រ និង ជិតផុតពូជ ទៅហើយនៅលើភពផែនដីយើងនេះ ៕

Read more...

អាស្លី ខូល មានស្នេហ៍ថ្មីជាតួឯក Play Boy


ស្រីស្នេហ៍ថ្មីរបស់កីឡាករបាល់ទាត់ ក្លឹបឆេលស៊ី អាស្លី ខូល គឺនាង Kayla Collins ដ៏ស្រស់ប្រិមប្រិយ ។ នាងជា តារាបង្ហាញម៉ូដរបស់ទស្សនាវដ្តី Play Boy ហើយសព្វថ្ងៃជាអ្នកកាន់កម្មវិធី I'm A Celeb ។
ពួកគេទាំងពីរនាក់ទើបតែបានស្គាល់គ្នានៅថ្ងៃទី ១៦ ខែធ្នូ ថ្មីៗនេះ ។ កាលនោះកីឡាករ ខូល បានទៅលេងនៅ Funky Bnddha ជាមួយមិត្តភក្តិមួយចំនួន ហើយនាង Collins ក៏នៅទីនោះចូលរួមថ្ងៃបុណ្យកំណើតរបស់អ្នកគ្រប់គ្រងក្រុមហ៊ុន ។ ក្រោយពីបានស្គាល់គ្នាមកនាង Collins បានវិលត្រឡប់មកអាមេរិកវិញ ។
ឥឡូវពួកគេទាំងពីរនាក់ស្រឡាញ្ញ់គ្នាហើយនឹងរៀបការជាមួយគ្នា ។ ខូល បានលែងលះជាមួយនាង ឈឺរីល កាលពីថ្មីៗនេះបន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់ ៤ ឆ្នាំ ៕

Read more...

ក្មេងស្រីអាយុ11​ឆ្នាំពពោះ7ខែ

នៅពេលដែលយើងទាំងអស់ គ្នាបានឮថា កុមារីអាយុ ទើបតែ ១១ ឆ្នាំ មានផ្ទៃពោះ ៧ ខែ ដោយសារឪពុកធំពីរនាក់ ចាប់រំលោភនោះយើង ហាក់បីដូចជា មិនសូវជឿប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលយើងបានឃើញនៅពេលយើងទៅ ដល់ផ្ទះរបស់នាងនោះទើបយើងដឹងថា ទាំង នោះគឺជារឿងពិតទាំងអស់ ។



កំពុងអង្គុយលាងចាន-ឆ្នាំងនៅខាងមុខផ្ទះ ក្រោម ម្លប់ដើមក្រខុប និង ពាក់អាវរងាពីខាងក្រៅផងនោះ ដែល អាច ជួយបិទបាំងផ្ទៃពោះរបស់នាងបន្តិចផងនោះ ធ្វើឱ្យ មនុស្សមួយចំនួនដែលពុំបានដឹងរឿងហេតុនេះជាមុននោះ គិតថានាងពុំមានផ្ទៃពោះឡើយ ។ នៅពេលដែលឃើញ យើងគោះទ្វារផ្ទះសុំចូល នាងហាក់បីដូចជាមានអារម្មណ៍ ភ័យខ្លាចចំពោះមនុស្សប្រុសប្លែកមុខ ហើយភិតភ័យផង ដោយសួរថា ពូ រកអ្វី ? ទាំងទឹកមុខភ័យខ្លាច ។ ក្រោយ ពីដឹងថាយើងជាអ្នកសារព័ត៌មាន នាងក៏ឱ្យយើងឈរចាំ នៅមុខផ្ទះ រង់ចាំម្តាយរបស់នាងត្រឡប់មកវិញសិនចាំជួប គាត់ទៅ ។ ក្រោយពីរង់ចាំម្តាយរបស់នាងប្រមាណ ២០ នាទីនៅខាងមុខផ្ទះ ម្តាយរបស់នាងក៏មកដល់ ហើយក៏ បានហៅយើងចូលខាងក្នុងផ្ទះ បន្ទាប់ពីសាកសួរគ្នានៅខាងមុខផ្ទះមួយរយៈហើយនោះ ។ នៅពេលជួបយើង មួយសន្ទុះហើយនោះ នាងហាក់បីដូចជាលែងសូវភ័យ មានអារម្មណ៍ធម្មតាឡើងវិញ ។

កុមារី ធ.ច.ន. ដែលទើបតែមានអាយុ ១១ ឆ្នាំ ឈានចូល ១២ ឆ្នាំ និយាយទាំងភាពភ័យខ្លាចផងពីប្រវត្តិរឿងរ៉ាវ ដែលគួរឱ្យភ័យខ្លាចនោះថា “នៅក្នុងខែឧសភា ឆ្នាំ ២០១០ ខ្ញុំពុំចាំថ្ងៃច្បាស់លាស់ឡើយ គ្រាន់តែចាំ ថានៅពេល ម៉ោងប្រមាណជាង១០ ព្រឹក អ៊ំថ្លៃប្រុស របស់ខ្ញុំដែលមានឈ្មោះ ឡេង ប៊ុនសេង បានបបួល ខ្ញុំឱ្យទៅជាមួយគាត់ ដោយថានាំខ្ញុំទៅទិញខោអាវឱ្យ ពេលនោះខ្ញុំមិនបានដឹងពីគំនិតអាក្រក់របស់អ៊ំថ្លៃខ្ញុំឡើយ លុះដឹកខ្ញុំចុះឡើង មួយស្របក់គាត់ក៏នាំនាងទៅផ្ទះសំណាក់មួយនៅម្តុំវត្តកោះ ។

ពេលនោះខ្ញុំឆ្ងល់សួរថា អ៊ំ ហេតុអ្វីនាំខ្ញុំមកទីនេះ ? គាត់ឆ្លើយថា មករង់ចាំគេបន្តិច ហើយគាត់ក៏បានយកកូកាកូឡា ឱ្យខ្ញុំផឹកមួយកំប៉ុង ។ ពេល ផឹកកូកាកូឡារួចហើយខ្ញុំក៏បាត់បង់ស្មារតី ពេលដឹងខ្លួន ឡើងឃើញខ្លួនប្រាណរបស់ខ្ញុំ អាក្រាតអស់ព្រមទាំងមានឈាមប្រឡាក់ប្រឡូសពេញខ្លួន ខ្ញុំក៏ស្រែកយំ ពេលនោះ អ៊ំ ប៊ុនសេង ក៏សម្លុតឱ្យខ្ញុំថា ឯងកុំយំអី បើឯងយំ ហើយ យករឿងនេះទៅប្រាប់ឪពុកម្តាយរបស់ឯង អញនឹងសម្លាប់ ឯង និង ម្តាយឯងចោល ហើយគាត់ឱ្យខ្ញុំទៅងូតទឹក រួច ក៏ដឹកខ្ញុំមកដាក់ផ្ទះដែលខ្ញុំជួលស្នាក់នៅជាមួយម្តាយឪពុក នៅទួលសង្កែវិញ ។ ក្រោយពីចាប់រំលោភខ្ញុំម្តងហើយមក អ៊ំ ប៊ុនសេង ក៏លួចលបចូលចាប់រំលោភខ្ញុំបួនដងទៀត នៅផ្ទះជួលនេះ ដោយការរំលោភរាល់លើក អ៊ំ ប៊ុនសេង សុទ្ធតែគំរាមថា បើខ្ញុំហ៊ានប្រាប់អ្នកណាឱ្យដឹងពី រឿងនេះ គាត់នឹងសម្លាប់ចោលមួយពូជ ដោយភ័យខ្លាច អ៊ំ ប៊ុនសេង គំរាមបែបនេះ ខ្ញុំក៏ប្រឹងលាក់បាំងរឿងនេះ រហូតមក ។ មិនយូរប៉ុន្មាន ម្តាយខ្ញុំក៏ប្តូរផ្ទះជួលមកនៅ ភូមិសែនសុខ ២ វិញ ។


ការមកនៅផ្ទះថ្មីនេះ ខ្ញុំនឹកស្មានតែរួចផុតពីក្រញាំដៃរបស់អ៊ំ ឡេង ប៊ុនសេង ដឹងអីមកដល់ផ្ទះជួលថ្មីនៅ (អន្លង់ក្ងាន) ភូមិសែនសុខ ២ នេះ គាត់នៅតែតាមមកចាប់រំលោភខ្ញុំរហូត ដល់បួនដងទៀត ។ ការមកចាប់រំលោភខ្ញុំរាល់លើក គាត់រកឱកាសដែលម្តាយខ្ញុំមិននៅផ្ទះ ហើយគាត់ ក៏បានយកក្រមាដែលមានថ្នាំសណ្តំមកខ្ទប់ច្រមុះឱ្យខ្ញុំសន្លប់លែងដឹងខ្លួនទើបគាត់ចាត់ការ ។ ក្រោយ ពេលគាត់រំលោភហើយរាល់លើកគាត់តែងតែគំរាមសម្លាប់ជានិច្ច បើសិនជាខ្ញុំហ៊ាននិយាយប្រាប់ម្តាយ ខ្ញុំ ឬ អ្នកផ្សេងក៏ដោយ ទើបខ្ញុំចេះតែលាក់រឿងនេះរហូតមក ។

ការចាប់រំលោភរបស់អ៊ំ ប៊ុនសេង មិនទាន់ចប់ស្រួលបួលផង ក៏មានអ៊ំប្រុសសាច់ថ្លៃម្នាក់ទៀត ឈ្មោះ មួង ប៊ុនលី មកចាប់រំលោភបន្តបន្ទាប់ចំនួនបីដងទៀត រហូតដល់ខែធ្នូ ឆ្នាំ ២០១០ នេះ ។ ការរំលោភនោះវាមិនខុសគ្នាពីអ៊ំ ប៊ុនសេង ឡើយ មុនចូលរំលោភ គាត់រកឱកាសណាដែលម្តាយខ្ញុំមិននៅ គាត់លួចចូលផ្ទះជួលរបស់ខ្ញុំទាំងថ្ងៃ ហើយយកក្រមាដែលមានថ្នាំសណ្តំខ្ទប់ច្រមុះឱ្យសន្លប់រួចរំលោភតែម្តង ហើយពេលដឹងខ្លួនគាត់ក៏បាន គំរាមសម្លាប់ខ្ញុំដូចអ៊ំ ប៊ុនសេង ដែរ ដោយភ័យខ្លាចខ្ញុំក៏លាក់ម្តាយរហូតមកដែរ” ។

បងស្រី អ.ច.ន. អាយុ ៣២ ឆ្នាំ រស់នៅផ្ទះជួលលេខ ៧ ផ្លូវលេខ ២២៤ ភូមិសែនសុខ ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញត្រូវជាម្តាយរបស់កុមារី ធ.ច.ន. បានឱ្យដឹងថា “ខ្ញុំហួសចិត្ត មិននឹកថាបងថ្លៃខ្ញុំទាំងពីរនាក់ធ្វើថោកទាប ដូចនេះសោះខ្ញុំខំទុកចិត្តគាត់ គោរពគាត់ជាបងថ្លៃត្រឹមត្រូវ បែរជាពួកគាត់ដាច់ចិត្តធ្វើអំពើដ៏លាមកយ៉ាងនេះមកលើ ក្មួយស្រីឯងទៅកើត! ពេលនេះខ្ញុំសូមឱ្យច្បាប់ ចាត់ការពួកគាត់ទៅតាមផ្លូវច្បាប់ទៅចុះ ឯសាច់ឈាមទុកមួយឡែកសិន ប៉ុន្តែអ្វីដែលខ្ញុំបារម្ភនោះ ម្តាយ របស់ខ្ញុំទៅវិញទេដែលគាត់ពិបាកចិត្ត ម្ខាងចៅ ម្ខាងកូនប្រសាទាំងពីរ” ។

បើតាមការខ្សឹបខ្សៀវពីខាងក្រៅវិញនោះបានឱ្យដឹងថា ក្រុមគ្រួសារអ្នកជាប់ចោទទាំងពីរនាក់ នោះបានបញ្ចុះបញ្ចូលបងស្រី អ.ច.ន. ឱ្យសម្របសម្រួល និង បន្ធូរបន្ថយទោស ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ ក៏ក្រុមគ្រួសារផ្ទាល់របស់កុមារី ធ.ច.ន. មិនសម្របសម្រួលឡើយ គឺទុកឱ្យច្បាប់ជាអ្នក ចាត់ការទៅចុះ ។

នៅពេលបច្ចុប្បន្ននេះ កុមារី ធ.ច.ន. ត្រូវបាន ម្តាយឪពុកប្រគល់ទៅឱ្យ អង្គការ អាហ្វេស៊ីប យក ទៅថែរក្សាក្នុងមណ្ឌល ។
លោក អ៊ុន ព្រឿង ប្រធានការិយាល័យស៊ើប អង្កេតរបស់អង្គការ អា-ហ្វេស៊ីប បានមានប្រ-សាសន៍នៅក្នុងពិធីបំពេញ សំណុំឯកសាររបស់កុមារី ធ.ច.ន. ពីសំណាក់ម្តាយ នៅចំពោះមុខប្រធានភូមិ ថា អង្គការរបស់លោកនឹងយក នាងទៅថែរក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជួយនាងក្នុងការតវ៉ាតាម ផ្លូវច្បាប់ទៀតផង ។

បុរសជាឪពុកធំសាច់ថ្លៃទាំងពីរនាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់ម្តាយកុមារី រងគ្រោះកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១០ ដោយម្នាក់មានឈ្មោះ មួង ប៊ុនលី រស់នៅភូមិ សែនសុខ ២ ជាមួយកុមារីរងគ្រោះដែរ និង ម្នាក់ទៀតមានឈ្មោះ ឡេង ប៊ុនសេង នៅឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

តាមចម្លើយសារភាពនៅចំពោះប៉ូលិសខណ្ឌសែនសុខ ជនជាប់ចោទ ឡេង ប៊ុនសេង បាន សារភាពថា ខ្លួនបានដេកជាមួយ ធ.ច.ន. ចំនួនប្រាំបីដង ហើយការដេកជាមួយគ្នាដោយគ្មានការបង្ខិត- បង្ខំឡើយ ។ ចំណែកឯ មួង ប៊ុនលី វិញក៏បានសារភាពដែរថា គេបានដេកជាមួយនាងចំនួនបួនដង ការដេករាល់លើកគ្មានការបង្ខិតបង្ខំឡើយ គឺជាការត្រូវរ៉ូវគ្នាទាំងសងខាង ។
បើតាមសៀវភៅគ្រួសាររបស់កុមារីរងគ្រោះបានសរសេរថា កុមារី ធ.ច.ន. កើតនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ ។ នាងកំពុងសិក្សាថ្នាក់ទី ៦ សាលាបឋមសិក្សាសែនសុខ ៕

Read more...

ពលករខ្មែរគ្រោះថ្នាក់ ចរាចរធ្ងន់ធ្ងរនៅប្រទេសថៃ

ពលករខ្មែរម្នាក់ឈ្មោះ តាំង អា ភេទប្រុស អាយុ ១៩ ឆ្នាំ សញ្ជាតិកម្ពុជាមានស្រុក កំណើតនៅខេត្តសៀមរាប ត្រូវបាន គេអូសតាមរទេះមកពីប្រទេសថៃមកកាន់ ដីខ្មែរវិញកាលពីវេលាម៉ោង ២ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១០ ។ បើតាមប្រភពព័ត៌មានច្បាស់ការ មួយបានប្រាប់អ្នកយកព័ត៌មានភ្នំពេញដេលីថា បុរសខាងលើត្រូវ រថយន្តទេសចរណ៍សៀម បើកគារបណ្តាលឱ្យរងរបួសជាទម្ងន់ ស្ទើរបាត់បង់ជីវិត ហេតុការណ៍បង្កឡើងកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១០ ។សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសត្រង់ក្បាល និង ឆ្អឹងជំនីរខាងឆ្វេង បាក់ដៃឆ្វេងផងដែរ ។ បច្ចុប្បន្ននេះជនរងគ្រោះ ដោយមានសភាពធ្ងន់ធ្ងរពេក កម្លាំងប៉ូលិសសណ្តាប់ធ្នាប់ ក្រុងប៉ោយប៉ែតបានហៅ រថយន្តនៃអង្គការ Kama មកដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនឹងពលករខ្មែរគ្រោះថ្នាក់ចរាចរខាងលើ នូវពុំទាន់មាននរណាបានដឹងច្បាស់ថាពលករ នោះស្របច្បាប់ឬក៏អត់នោះទេ ?

Read more...
Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP