សូមស្វាគមន៍ការមកទស្សនារបស់លោកអ្នក

ម៉ាក សែនសូនីតាចូលចិត្ត ឡេឌី ហ្គាហ្គា



ម៉ាក សែនសូនីតា បានសម្រេចចិត្ត ជ្រើសរើសសាប៊ូកក់សក់ សាន់ស៊ីល យក មកប្រើប្រាស់ដើម្បីព្យាបាលសក់ខូច ដែលត្រូវនឹងសក់របស់នាង ហើយ នាងបានផ្តល់ដំបូន្មាន ដល់អ្នកអានផ្សេង ទៀតដែល មានបញ្ហាសក់ ដូចរូបនាង ឱ្យជ្រើសរើសសាប៊ូកក់សក់ ដូចជានាងដែរ ។ ការសម្រេចចិត្តជ្រើសរើសសាប៊ូកក់ សក់ សាន់ស៊ីល ខូគ្រីអេសិន មកប្រើប្រាស់នាំឱ្យតារាសម្តែងរូបនេះមានឈ្មោះជាតារា កិត្តិយស សាន់ស៊ីល ខូគ្រី អេសិន ។
* តើកញ្ញាផ្លាស់ប្តូរស្ទីលរាល់ថ្ងៃដែរទេ ? ប្រសិនបើ មែន តើអ្វីដែលជំរុញឱ្យកញ្ញាផ្លាស់ប្តូរស្ទីលបែបនេះ ? ប្រសិន បើទេ តើហេតុអ្វីបានជាកញ្ញាចូលចិត្តរក្សាស្ទីលផ្ទាល់ខ្លួនរបស់ កញ្ញារាល់ថ្ងៃបែបនេះ ?
- បើនិយាយទៅអាចថាខ្ញុំចូលចិត្តផ្លាស់ប្តូរស្ទីលរាល់ថ្ងៃ ក៏ថាបានដែរ ប៉ុន្តែភាគច្រើនចូលចិត្តភាពដើមជាងផ្លាស់ប្តូរ រាល់ថ្ងៃ ព្រោះអីស្ទីលដើមរបស់យើងជាលក្ខណៈពេញចិត្តនៅ ក្នុងចិត្តរបស់យើងតែម្តង ហើយបើសិនជាការផ្លាស់ប្តូររាល់ ថ្ងៃ គឺផ្លាស់ប្តូរតាមសម័យនិយម ព្រោះយើងជាតារា ដូច្នេះ ត្រូវធ្វើអ្វីមួយដែលប្លែក មិនធ្វើអ្វីដដែលៗពេកទេ វានាំ ឱ្យសាំ ។
* តើស្ទីលសក់របស់តារាល្បីបរទេសរូបណា ដែលកញ្ញាពេញចិត្ត ? ហេតុអ្វី ?
- អើ ! សម្រាប់ស្ទីលសក់របស់តារាល្បីនោះ គឺនាងខ្ញុំផ្ទាល់ចូលចិត្ត ឡេឌី ហ្គាហ្គា ព្រោះអីគាត់ជាតារាមួយរូបពូកែផ្លាស់ប្តូរម៉ូដសក់ ការលេងមុខមាត់ ខោអាវ ដែលស្ទីលរបស់គាត់ចេញមកប្លែកពីគេ ហើយគួរឱ្យចង់ទស្សនា ។
* តើអ្វីជាបញ្ហាសក់ដែលកញ្ញាធ្លាប់បានជួបប្រទះ ?
- សម្រាប់បញ្ហាដែលខ្ញុំធ្លាប់បានជួបប្រទះនោះគឺភាគច្រើនសក់បែកចុង។
* តើវិធីសាស្ត្រអ្វីខ្លះដែលកញ្ញាបានធ្វើដើម្បីកែប្រែ ឬ ព្យាបាលបញ្ហានេះ ?
- សម្រាប់វិធីសាស្ត្រនោះ ទីមួយ ខ្ញុំព្យាយាមរកផលិតផលណាមួយដែល ល្អ ហើយត្រូវនឹងសក់របស់នាងខ្ញុំ ។ ទីពីរ គឺពេលទំនេរ ឧស្សាហ៍ទៅកក់ ឬ អប់ សក់ដើម្បីជំនួយសរសៃសក់ឡើងវិញ ។

រាល់ថ្ងៃនេះនាងកំពុងតែថត រឿង “ប្រែជីវិតគិតដល់អូន” ឱ្យ ទូរទស្សន៍បាយ័ន ដែលគេគ្រោង នឹងចាក់ផ្សាយក្នុងពេលឆាប់ខាង មុខនេះ ។ តារាសម្តែងរូបនេះបាន ឱ្យដឹងថា រឿង “ប្រែជីវិតគិត ដល់អូន” គឺជារឿងទី ៧ ដែល នាងបានសម្តែងជាតួឯក ៕

Read more...

Chat and Khmer mp3 ឪពុករំលោភកូនស្រីពីរនាក់ មានប្តីហើយតាមរំលោភទៀត




រឿងរ៉ាវដ៏សែនខ្លោចផ្សា នេះត្រូវបានធ្លាក់ ទៅលើគ្រួសារក្រីក្រ មួយដែលមានឪពុក ជាសត្វតិរច្ឆានឈ្មោះ កូវដាអាយុ ៣៩ ឆ្នាំ ប្រពន្ធឈ្មោះ លាក់ សាខន អាយុ ៤០ ឆ្នាំ មានមុខរបរ ជាកម្មករឡឥដ្ឋទាំងពីរនាក់ប្តី ប្រពន្ធ ។ រីឯកូនដែលរងការបំផ្លាញអនាគតពីឪពុកបង្កើតមានឈ្មោះ ដា ស្រីម៉ៅ អាយុ ១៣ ឆ្នាំ (ជាកូនស្រីប្អូន) និង កូនស្រីច្បងឈ្មោះ ដា ស្រីធី អាយុ ១៨ ឆ្នាំ រស់នៅជាមួយឪពុកម្តាយទាំងពីរនាក់នៅផ្ទះកម្មករឡឥដ្ឋ ស្ថិតនៅភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ដោយសារតែក្នុងចិត្តក្តុកក្តួលខ្លោចផ្សា អាណិតកូនស្រី ស្ត្រីជាម្តាយឈ្មោះ លាក់ សាខន បានរៀបរាប់ទាំងទឹកភ្នែកថា កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១០ នេះ ខ្លួនបាន ចុះពីលើផ្ទះទៅអាំងត្រីនៅផ្ទះអ្នកជិតខាងនោះ ដោយទុកឱ្យកូនស្រីរងគ្រោះជាប្អូន និង ប្តីរបស់ ខ្លួននៅបន្តដេករហូតដល់ភ្លឺ ដោយមិននឹកស្មាន ថាប្តីខ្លួនឈ្មោះ កូវ ដា នោះហ៊ានប្រព្រឹត្តអំពើ លាមកទៅលើកូនស្រីឯងបង្កើតដូច្នេះទេ ប៉ុន្តែ ដឹងអីពេលគាត់ចុះពីលើផ្ទះបានមួយសន្ទុះ ឃើញ ឱកាសស្ងាត់ល្អផងនោះ ឪពុកតិរច្ឆាននេះបានទៅ ដេកក្បែរកូនហើយគំរាមសម្លាប់កូន រួចធ្វើសកម្ម-ភាពដោះសម្លៀកបំពាក់កូនរំលោភរហូតបានសម្រេច តែម្តង ។

ក្រោយពីកើតហេតុ កូនស្រីរងគ្រោះឈ្មោះ ដា ស្រីម៉ៅ នោះមិនហ៊ានប្រាប់ម្តាយ និង បងៗ របស់ខ្លួនឡើយដោយខ្លាចឪពុកគំរាមអារ-កសម្លាប់ ទាំងពូជ ប៉ុន្តែដោយសារតែស្នាមរបួសឈឺចាប់ នៅលើប្រដាប់ភេទទ្រាំពុំបាននោះ កូនស្រីរង គ្រោះ ដា ស្រីម៉ៅ បានត្អូញត្អែរការឈឺចាប់ប្រាប់ ក្មេងដទៃដែលលេងជាមួយគ្នានៅជិតខាងផ្ទះនោះ ហើយទើបបែករឿងដឹងដល់ចាស់ៗ និង ដឹងដល់ ម្តាយ ហើយក៏បានទៅប្រាប់ថៅកែឡឥដ្ឋឱ្យប្តឹង ប៉ូលិសចាប់ខ្លួនកូន ដា នៅព្រឹកថ្ងៃទី ២ ខែធ្នូ នោះតែម្តង ។

មិនត្រឹមតែប៉ុណ្ណោះទេ កូនស្រីរងគ្រោះ ឈ្មោះ ដា ស្រីម៉ៅ អាយុត្រឹម ១៣ ឆ្នាំនេះ បាន ឱ្យដឹងបន្ថែមទៀតថា នៅវេលាទៀបភ្លឺស្រាងៗ ម៉ោងប្រហែល ៥ និង ៣០ នាទី ឪពុកកំណាច របស់ខ្លួនបានមកឱបពោបពីលើធ្វើឱ្យខ្លួនភ័យរន្ធត់ យ៉ាងខ្លាំង ហើយបម្រុងស្រែកហៅម្តាយ ប៉ុន្តែ ត្រូវឪពុកចាប់ខ្ទប់មាត់ ហើយគំរាមមិនឱ្យស្រែក បើហ៊ានតែស្រែកនឹងសម្លាប់ចោល ដោយសារ តែខ្លាចការគំរាមពីឪពុកនោះ កូនស្រីរងគ្រោះក៏ នៅសំងំ ពេលនោះឪពុកកំណាចចាប់ផ្តើមសម្រាតខោកូនស្រីដល់ត្រឹម ជង្គង់ ហើយធ្វើសកម្មភាពរំលោភតែម្តង ។ ដោយសារតែការឈឺចាប់ទ្រាំ មិនបាន ខ្លួនបានអង្វរឱ្យឪពុកឈប់រំលោភមកលើខ្លួន ដោយនិយាយថា “ឈឺណាស់ឪ ! ចុកណាស់ឪ !” ហើយបើទោះបីឮពេញត្រចៀកនូវពាក្យអង្វរ កររបស់កូនយ៉ាងណាក៏ដោយ ក៏ឪពុកតិរច្ឆាននោះមិនព្រមស្តាប់តាមពាក្យ សុំអង្វរនោះដែរ ហើយនៅតែបន្តរំលោភរហូតបានសម្រេច បើទោះបីបើក ភ្នែកសម្លឹងមើលឃើញកូនកំពុងតែដេកសម្រក់ទឹកភ្នែកនៅគ្រានោះក៏ដោយ ។

ងាកមកស្តាប់ការសារភាពរបស់ឪពុកចិត្តខ្មៅនោះវិញ បើទោះបីដៃ កំពុងជាប់ខ្នោះក្តី ក៏ខ្លួនមិនបានញញ្ញើតជាមួយសមត្ថកិច្ចនោះឡើយ ដោយ បាននិយាយឥតសំចៃមាត់ថា នេះមិនមែនជាលើកទីមួយួនោះឡើយ ដែល ខ្លួនបានរំលោភមកលើកូនស្រីឯងនេះ ពោលគឺបានរំលោភម្តងតាំងពីកូនស្រី រងគ្រោះអាយុបាន ១០ ឆ្នាំ ខណៈពេលដែលក្រុមគ្រួសារនេះបាននៅលើ ខ្ទមស៊ីឈ្នួលចាំដីឱ្យគេនៅក្បែរឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ។

មិនតែប៉ុណ្ណោះ រឿងរ៉ាវដែលកូនស្រីច្បងឈ្មោះ ដា ស្រីធី អាយុ ១៨ ឆ្នាំ បានលាក់បាំងនឹងប្តីដើម្បីបិទបាំងភាពអាម៉ាស់ និង ដើម្បីរក្សាសុភមង្គល ក្នុងគ្រួសារ ក៏ត្រូវឪពុកតិរច្ឆាននេះលាតត្រដាងសារភាពប្រាប់ប៉ូលិសបែក-ការដល់អ្នកជិតខាងផងដែរ ដោយខ្លួនបានបញ្ជាក់ថា កាលពីកូនស្រីច្បង អាយុបាន ១៤ ឆ្នាំ ខ្លួនបានរំលោភកូនស្រីច្បង ពេលរស់នៅក្បែរឧទ្យាន ជាតិគិរីរម្យនោះ ហើយពេលមករស់នៅក្នុងផ្ទះឡឥដ្ឋនៅខេត្តកំពង់ឆ្នាំងក្នុង អំឡុងឆ្នាំ ២០០៧ កន្លងមក ក៏ខ្លួនបានរំលោភកូនស្រីច្បងនោះជាបន្តបន្ទាប់ ដែរ ហើយរាល់ពេលរំលោភ គេតែងគំរាមអារ-កសម្លាប់កូនស្រីនោះ ។

បើតាមការរៀបរាប់ទាំងទឹកមុខអឹមអៀនរបស់កូនស្រីច្បងឈ្មោះ ដា ស្រីធី នោះ បានឱ្យដឹងស្រដៀងនេះដែរថា ខ្លួនពិតជារងការឈឺចាប់ទាំង ផ្លូវចិត្តផ្លូវកាយ ដោយសារឪពុកបង្កើតឯងចាប់រំលោភតាំងពីអាយុ ១៤ ឆ្នាំ ម៉្លេះ ។ ដោយសារតែការគំរាមសម្លាប់ទាំងពូជនេះ ខ្លួនចេះតែបន្តសំងំមិន ហ៊ានប្រាប់អ្នកណាម្នាក់ឱ្យដឹងនោះទេ ហើយដើម្បីរក្សាសុភមង្គលក្នុងក្រុម គ្រួសារ ទើបខ្លួននៅបន្តលាក់រឿងអសោចិ៍ជាមួយប្តីនេះ ប៉ុន្តែទោះបីខំ សន្សំទាំងចិត្តមិនដែលភ្លេចនូវរឿងលាមកទាំងនេះក៏ត្រូវឪពុកលាតត្រដាង បានឮដល់អ្នកជិតខាងដល់ប្តីរបស់ខ្លួន ហើយដោយសារលាងជម្រះភាព អាម៉ាស់របស់ខ្លួន ប្តីដែលទើបផ្សំផ្គុំមិនទាន់បានមួយឆ្នាំផងនោះ ក៏បាន សម្រេចសុំចែកផ្លូវពីខ្លួនទាំងចិត្តនៅតែស្រឡាញ់ ។

គេធ្លាប់តែឮថា ឪពុកម្តាយដទៃបំបែកកូននៅមុនពេលរៀបការក្នុង បំណងកុំឱ្យកូនជ្រើសរើសគូអនាគតខុស ប៉ុន្តែបុរសជាឪពុកកំណាចនេះបាន បំបែកកូនមិនឱ្យរស់នៅជាមួយគ្នាដោយសារតែបង្កើតកូនមកដើម្បីបំពេញ តណ្ហាតែខ្លួនឯងតែប៉ុណ្ណោះ ។

ដោយសារតែការមិនអស់ចិត្ត ស្ត្រីជាម្តាយឈ្មោះ លាក់ សាខន បាន បន្តរៀបរាប់ថា មិនមែនតែកូនស្រីច្បងឈ្មោះ ដា ស្រីធី នេះព្រាត់ប្រាស់ពីប្តី តែម្នាក់ឯងនោះទេ ពោលគឺកូនរបស់ ដា ស្រីធី ដែលទើបចាប់កំណើត ក្នុងផ្ទៃបាន ២ ខែ ក៏ត្រូវរលូតទៅវិញ ចំណែកកូនប្រុសដែល ជាបងបង្កើត របស់ ដា ស្រីធី នេះក៏ត្រូវបានគូកំណាន់ជាកូនស្រីអ្នកជិតខាងនោះសុំបែក ដែរ ដោយសារតែគេរើសអើងមកលើគ្រួសារនេះ ។ មិនតែប៉ុណ្ណោះខ្លួន ត្រូវបែកពីកូនស្រីប្អូនឈ្មោះ ដា ស្រីម៉ៅ នោះទៀត ព្រោះ ដា ស្រីម៉ៅ ត្រូវ បានអង្គការក្នុងស្រុកមួយយកទៅចិពឹម្ច និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បន្ទាប់ពីត្រូវដឹងថា នាងត្រូវឪពុកឯងរំលោភនោះ ។

ដោយសារតែភាពអាម៉ាស់ទាំងនេះស្ទើរតែធ្វើឱ្យគ្រួសារមួយនេះមិនហ៊ាន រស់នៅក្បែរអ្នកជិតខាងក្នុងឡឥដ្ឋ ស្រុកពញាឮនេះ ប៉ុន្តែដោយខ្លួននៅជាប់ ជំពាក់ប្រាក់ថៅកែ ១.៥០០ ដុល្លារ ទើបខ្លួនមិនហ៊ានចាកចេញពីទីនោះ ។

ទោះយ៉ាងណា អ្នកជិតខាងខ្លះបាននិយាយពេបជ្រាយ ប៉ុន្តែអ្នកជិត ខាងខ្លះបានសម្តែងការអាណិតអាសូរមកលើគ្រួសារនេះទេ ហើយបានរិះ គន់បុរសនេះថា ស្រវឹងស្រារករឿងប្រពន្ធកូនគ្មានលស់ថ្ងៃ សូម្បីអ្នកជិតខាង ក៏មិនត្រូវជាមួយគេដែរ ។

ទាំងម្តាយ ទាំងកូនស្រី គឺសុទ្ធតែអំពាវនាវឱ្យតុលាការដាក់ទោសឪពុក និង ប្តីតិរច្ឆាននេះ អស់មួយជីវិត ដោយសារ តែឪពុកនេះគំរាមថា ពេល ចេញពីគុកនឹងសម្លាប់ផ្តាច់ពូជ ៕

Read more...

សឿ សុធារ៉ា ឆ្លង​ទន្លេ​បាន​​បុត្រី​នៅ​មន្ទីរ​​ពេទ្យ​​រ៉ូយ៉ាល់​រតនៈ



រាជ​ធានី​ភ្នំ​ពេញ​ ៖ លោក​សាពូន មី​ដាដា និង​អ្នក​នាង​សឿ សុធារ៉ា ដែល​ជា​តារា​ចំរៀង​គូ​ស្វាមី​-ភរិយា​​បាន​ផ្តល់​កំណើត​ឱ្យ​ទារិកា​​ដ៏​ផូរ​ ផង់​ម្នាក់​ បន្ទាប់​ពី​​ចាប់​ដៃ​គ្នា​ចូល​រោង​ការ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ។ ការ​ទទួល​បាន​ទារិកា​នេះ​ធ្វើ​ឱ្យ​លោក​សាពូន មី​ដាដា ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​និយាយ​មិន​ចង់​ចេញ​ ព្រោះ​តែ​​សប្បាយ​ចិត្ត​ខ្លាំង​ពេក​។ ចំណង​ដៃ​អាពាហ៍​ពិពាហ៍​ដែល​មិន​អាច​កាត់​ថ្លៃ​​បាន​សំរាប់​គូស្វាមី​ភរិយា​ ដ៏​ស្រស់​សោភា​១​គូ​នេះ​គឺ​ជា​កូន​ស្រី​ជា​ទី​ស្រលាញ់​ម្នាក់ ហើយ​មិន​សូវ​មាន​អ្នក​ដឹង​ច្រើនទេ​​ ។ ​​លោក​សា​ពូន​ មី​ដាដា និង​អ្នក​នាង​សឿ សុធារ៉ា​ ដាក់​ឈ្មោះ​ឱ្យកូន​​ បន្ទាប់​​ពី​សំរាល​បាន​១​ថ្ងៃ គឺ​​ឈ្មោះ​ថា សាពូន ដារ៉ា​ពិមាន​។ លោក​សាពូន មី​ដាដា ​ប្រាប់​ថា កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​លោក​​កើត​នៅ​ថ្ងៃ​ទី​២១ មករា វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក នៅ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​​ប្រាប់​ថា ក្នុងគ្រា​​ដំបូង​ដែល​លោក​បាន​ធ្វើ​ជា​ឪពុក​គេ​បែប​នេះ​​ធ្វើ​ឱ្យ​រូប​លោក​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ គឺ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​។
លោក ​​ប្រាប់​ថា ដោយ​ហេតុ​តែ​លោក​ចង់​ឃើញ​មុខ​កូន​ជា​ទី​ស្រឡាញ់​របស់​លោក​ថា​តើ​ស្រស់​ស្អាត ​យ៉ាង​ណា​ ​មុន​ពេល​សំរាល​១​ថ្ងៃ​ លោក​មិន​ហ៊ាន​គេង​ទេ ហើយ​ក៏​មិន​ហ៊ាន​ដើរ​ទៅ​ណា​ឆ្ងាយ​​ដែរ​។ លោក​​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សា លុះ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក គ្រូ​ពេទ្យ​​ប្រាប់​ថា​ កូន​របស់​លោក​កើត​មក​ហើយៗ​អនុញ្ញាត​ឱ្យ​រូប​លោក​ចូល​បន្ទប់​សំរាល​។ ​ដើម្បី បង្កើន​ក្តី​ស្រលាញ់​​រវាង​ឪពុក ​និង​កូន លោកគ្រូ​ពេទ្យ​បាន​​អនុញ្ញាត​ឱ្យ​លោក​ជា​អ្នក​កាន់​កន្ត្រៃ​កាត់​ទង​សុករបស់ ​កូន​ដោយ​ខ្លួនឯង។ ដំបូង​លោក​មិន​ហ៊ាន​កាត់​ទេ ព្រោះ​ខ្លាច​កូន​ឈឺ​ តែ​ត្រូវ​លោក​គ្រូ​ពេទ្យ​ប្រាប់​ថា មិ​ន​អី​ទេ ។

លោក​ថ្លែង​ទាំង​រំភើប​ថា នៅ​ពេល​លោក​បាន​ឃើញ​កូន​របស់​លោក​ភ្លាម​ គឺ​លោក​មាន​អារម្មណ៍​រំភើប​សប្បាយ​ចិត្ត​ហួស​ពី​ការ​ស្មាន​ ។ លោក​បាន​ប្រាប់​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ លោក​បាន​ធ្វើ​ជា​ឪពុក​គេ​ហើយ​។ លោកត្រូវ​បាន​អនុញ្ញាត​ឱ្យ​លើក​កូន​ពមុន​គេ។ លោក​សំលឹង​មើល​មុខ​កូន​​មិន​ព្រិច​ភ្នែក គឺ​មើល​មិន​ឆ្អែត​​ឡើយ ទាល់​តែ​លោក​គ្រូ​ពេទ្យ​ថា បាន​ហើយ​ទើបលោក​​​ព្រម​ដាក់​ចុះ​។
លោក​ ប្រាប់ថា ​សុខ​ភាព​ម្តាយ​កូន គឺ​ល្អ​ខ្លាំង​ណាស់​ ដោយ​សារ​តែការ​​ថែ​ទាំ​របស់​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​ល្អ​មិន​ចាញ់​ មន្ទីរ​ពេទ្យ​នៅ​ក្រៅ​ប្រទេស​ឡើយ​។ ពី​មុន​លោក​មិន​បាន​គិត​ថា មន្ទីរ​ពេទ្យ​ស្រុក​ខ្មែរ​មាន​វេជ្ជ​បណ្ឌិត​ល្បីៗ​ មាន​ការ​​ថែ​ទាំ​ល្អ​ និង​បន្ទប់​សំរាក​ល្អ​បែប​នេះ​សោះ ។ ​នៅ​ពេល​​លោក​​​ឮតាម​រយៈ​មិត្ត​ភក្តិ​រួច​មក​ លោក​សំរេច​ចិត្ត​ជ្រើស​រើស​យក​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​តែ​ម្តង​។ លោក​គិតថា​កូន​ដំបូង​បែប​នេះ​មិន​អាច​ធ្វេស​ប្រហែស​​ឡើយ​។

លោកសា​ពូន មី​ដាដា ​ប្រាប់​ថា លោក​ធ្លាប់​​ឃើញ​មន្ទីរ​ពេទ្យ​នៅ​បារាំង​ ឬ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ បើ​​និយាយ​ពី​បច្ចេក​ទេស​មិន​លើស​គ្នាទេ​ តែ​បើ​និយាយ​​ពី​សេវា​កម្ម​វិញ​នោះ​គឺ​ចាញ់​ស្រុក​ខ្មែរ ជា​ពិសេស​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​ដែល​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ ម្តង។​ សូម្បី​បន្ទប់​សំរាក​មិន​ត្រឹម​តែស្អាតមាន​​អនា​ម័យ​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ធំ​ទូលាយ​អាច​ទទួល​បង​ប្អូន​មក​សួរ​សុខ​ទុក្ខ​បាន​រហូត​ជិត​២០​នាក់​ឯ​ ណោះ ។ ចំពោះ​​ការ​មើ​ល​ថែ​ទាំ​របស់​លោក​គ្រូ​ពេទ្យ​បាន​ល្អ​ខ្លាំង​ណាស់។ គ្រូ​ពេទ្យ​បាន​ចែក​ការ​ងារ​គ្នា ​រៀងៗ​ខ្លួន​ អ្នក​ដែល​មើល​ថែ​ម្តាយ​ផ្សេង​​ និង​មើល​ថែ​​ទារក​ផ្សេង​ទៀត​មិន​ឡូក​ឡំ​​គ្នា​​ទេ ។ ចំណែក​អ្នក​ទៅកំដរ​មិន​ពិបាក​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ គឺ​មន្ទីរ​ពេទ្យេ​មិន​ឱ្យ​យើង​ខ្វល់​ខ្វាយ​ឡើយ​។ ដូច្នេះ​អ្វី​ដែល​លោក​បាន​ឃើញ​ពេល​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​​លោក​រឹត​តែ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​គឺ​ សេវា​ថែ​ទាំ​បាន​ល្អ​ឥត​ខ្ចោះ​។ មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ រតនៈ សាង​សង់​ឡើង​តាម​ស្តង់​ដា​អន្តរ​ជាតិ​មាន​លោក​វេជ្ជ​បណ្ឌិត​ជំនាញៗ​គ្រប់​ ផ្នែក​ទាំង​អស់ ឯ​​តំលៃ​ថោក​សម​រម្យ​ទៀត​៕

Read more...

ភ្ញៀវកូនកំលោះ​កូន​ក្រមុំវាយតប់គ្នាផ្អើល​រោងការនៅអូររាំងឪ


ខេត្ត​កំពង់ចាម ៖ ក្នុង​ពិធី​​មង្គល​ការ​មួយ​កាល​ពី​ថ្ងៃ​ទី​២៣ មករា ​នៅ​ភូមិ​ថ្មី​ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ​ខណៈ​​កំពុង​រៀប​ចំ​កាត់​នំ​​អាពាហ៍​ពិពាហ៍​នា​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ​ស្រាប់​តែ​ភ្ញៀវ​ដែល​​ចូល​រួម​​បាន​​ឈ្លោះ​ដេញ​វាយ​តប់​គ្នា​ផ្អើល​ពេញ​រោង ​ការ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់រង​របួស​ក្បាល​រយះ​ហូរ​ឈាម​ដេរ​ចំនួន​៦ថ្នេរ ហើយ​ក្រោម​កិច្ច​អន្តរា​គមកន៍​របស់​កំលាំង​​​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​គង​ជ័យ ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់ បញ្ចូន​មក​កាន់​​​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ។ ​​ទោះ​បីជា​យ៉ាង​ណា​ ជម្លោះ​នោះ​មិន​បាន​​​រំខាន​សេច​ក្តី​សុខ​របស់​​កូន​​កំលោះ និង​កូន​ក្រមុំ​ទេ ខណៈ​ក្រុម​ជម្លោះ​ត្រូវ​ដេក​ឱ្យ​​មូស​​ខាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស ។

តាម​លោក​អនុ​សេនីយ៍​​ឯក ញ៉ែម សុខុម អធិ​ការ​នគរ​បាល​ស្រុក​អូរ​រាំង​ឪ បាន​ឱ្យ​ដឹង​ថា ​ជន​​ចំនួន​​​៤​នាក់​ដែល​ត្រូវ​​​ឃាត់​ខ្លួន​នោះ​រួម​មាន ១-ឈ្មោះ​​ជិន សារ៉ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​​ភូមិ​តាទប់ ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេ​មត់ ២-ឈ្មោះ​​ហួរ ជិន​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់​នៅ​​ភូមិ​ការ៉ាស ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ៣-ឈ្មោះ​​ហេង សំអាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិអូរ​រាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គីរី និង៤-​ឈ្មោះ​ហួរ ឡៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​​ម៉ាស៊ីន​ទឹក ឃុំតា​មូង ស្រុក​មេ​មត់ ។

លោក​អធិ​ការ​​បាន​បន្ត​ថា មុន​​មាន​ពិធី​​កាត់​នំ​​អាពាហ៍​ពិពាហ៍​ ពិធី​ករ​បាន​ប្រកាស​តាម​មីក្រូ​​​ឱ្យ​ភ្ញៀវ​ដែល​​​មក​ចូល​រួម​​​រៀប​ចំ​ កន្លែង​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ដើម្បី​​អប​អរ​សាទរ​ដល់​គូ​ស្វាមី​ភរិយា​​ថ្មី​​ខណៈ​នោះ​ស្រាប់​តែ​មាន​ ជម្លោះ​កើត​ឡើង​បង្ក​​ភាព​រញ៉េ​រញ៉ៃដោយ​ភ្ញៀវ​ដេញ​វាយ​តប់​គ្នា​​ផ្អើល​ពេញ​ រោង​ការ ។ នៅ​ក្នុង​ហេតុ​ការណ៍​នេះ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​​ឈ្មោះ​រ៉េន ផារី អាយុ​៣៣​ឆ្នាំ ​រស់​នៅ​ភូមិ​ថ្មី ឃុំ​គង​ជ័យ ស្រុក​អូររាំង​ឪ រង​របួស​រយះ​ក្បាល​ដេរ​ចំនួន​៦​ថ្នេរ ។ ក្រោម​កិច្ច​អន្តរា​គមន៍​របស់​កំលាំង​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​គង​ជ័យ ទាន់​ពេលវេលា​​ក៏​​ចាប់​បាន​ជន​សង្ស័យ​ចំនួន​៤​នាក់ បញ្ជូន​មក​​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ហើយ​ពិធី​កាត់​នំ​មិន​បាន​អាក់​ខាន​នោះ​ទេ ​គឺ​បាន​ដំណើរ​ការ​ទៅ​មុខ​ទៀត​ទាល់​តែ​ចប់​កម្ម​វិធី​ ។

អ្នករងគ្រោះឈ្មោះ​រ៉េន ផារី បាន​បំភ្លឺ​​ប្រាប់​ថា ​​នៅ​ពេល​ពិធីករ​​ប្រកាស​ឱ្យ​ភ្ញៀវ​ទាំង​អស់​ថយ​ចេញ​ពីតុកាត់នំចំនួន២០ជំហាន ស្រាប់តែ​ភ្ញៀវ​ខាង​កូន​កំលោះបាន​ស្រែក​ជេរ​ប្រមាថ​ពិធីករថា «ថយ​ក្រោយ​២០​ជំហាន ម៉ែអ្ហែងអី!» និងខ្លះ​ទៀត​​ស្រែក​ថា បើថយក្រោយ២០ជំហាន នឹង​ដល់​របងផ្ទះគេហើយ។ ខណៈ​ស្តាប់ឮ​បែប​​នេះ​ខ្លួន​​ក៏បានដើរទៅប្រាប់​ថា បើគេនិយាយ​ខុស​តិច​តួច​កុំប្រកែប្រកាន់អី ព្រោះសុទ្ធតែគ្នា​យើង​ទេ រំពេចនោះស្រាប់តែភ្ញៀវខាង​កូន​កំលោះ​បាន​ស្រែក​ជេរ​ខ្លួន​ ហើយ​ខ្លួន​ក៏​ដើរទៅសួរនាំថា «គ្រាន់​តែ​ខ្ញុំនិយាយបែបនេះ ហេតុអ្វីបានជាជេរ​ម្រ៉ាយ​ខ្ញុំ» ។ បន្ទាប់​មក​ស្រាប់តែក្រុម​នោះបាន​ស្ទុះ​មក​វាយ​ខ្លួន​​យ៉ាង​ចាស់ដៃ បណ្តាលឲ្យរង​របួស​​​រយះ​ក្បាលហូរ​ឈាម​ដេរ៦ថ្នេរ ​ដែល​ករណី​នេះ​ខ្លួន​ប្តឹង​ទារ​​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ និង​ឲ្យ​ចាត់ការតាមច្បាប់។

ឯ​ជនសង្ស័យឈ្មោះ​ហួរ ឡៃ បានឆ្លើយ​​​ថា ​ខ្លួន​មក​ពីស្រុកមេមត់មក​ការ​បង​ប្អូននៅភូមិថ្មី ឃុំគង​ជ័យ ដោយមានគ្នាចំនួន៦នាក់ ក្នុង​នោះ​ស្រី្ត២​នាក់។ នៅ​វេលា​ម៉ោង​ជាង៧យប់ ​ខណៈ​​កំពុង​អង្គុយ​​ផឹកនៅក្នុងរោងការ ស្រាប់តែមាន​មនុស្ស​ម្នាក់មិនស្គាល់ឈ្មោះ​មកលើក​យក​ស្រា​​​បៀរ​ចំនួន​៥​ កំប៉ុងពីតុរបស់​ខ្លួន​​ ដែល​ឃើញបែប​នេះ​ខ្លួន​​ក៏​តាមទៅសុំយកមកវិញ ប៉ុន្តែ​ដើរបាន​ប្រហែល​​២០​​ម៉ែត្រប៉ុណ្ណោះ ស្រាប់តែមាន​មនុស្ស​​ប្រហែល​​​ជិត​១០​នាក់មកព្រួតវាយ​ខ្លួន​​ ហើយ​ត្រូវ​បានមិត្តភក្តិស្ទុះមក​ជួយ​ឃាត់ និង​​ប្រវាយ​​ប្រតប់​គ្នាផ្អើលពេញរោងការតែម្តង លុះ​បន្តិច​ក្រោយ​មក​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​​ខ្លួន​​តែ​​ម្តង។ លោក​រី ប៉ូ មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​ខេត្ត បាន​ឱ្យ​ដឹង​តាមទូរស័ព្ទ​ថា ជន​សង្ស័យ​ទាំង៤នាក់​ខាងលើនេះ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូងខេត្ត៕

Read more...

ប៉ូលិស​ព្រហ្ម​​​ទណ្ឌ​ខេត្ត​​ឃាត់​​ខ្លួន​ជន​​ទំនើង​បង្ក​ការ​អុក​ឡុក​ពេល​បុណ្យ​​ទាន


ខេត្ត​កំពង់​ស្ពឺ ៖ ប៉ូលិស​ការិយា​ល័យ​កណ្តាល​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត ​កាល​ពី​ថ្ងៃ​ទី​២៣ មករា កន្លង​ទៅ​នេះ បាន​ឃាត់​ខ្លួន​ជន​​​ទំនើង​ចំនួន​៥​នាក់ នៅ​កន្លែង​ផ្សេង​ៗ​គ្នា​​ដែល​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ ។ មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ការិយា​ល័យ​កណ្តាល​នគរ​បាល​ ព្រហ្ម​ទណ្ឌ​​​បាន​ឱ្យ​ដឹង​ថា ប៉ូលិស​តាម​ស្រុក​បាន​ធ្វើ​ការ​ល្បាត​​គ្រប់​ពេល​​មាន​បុណ្យ​ទាន​ ហើយ​តែ​តែ​ចាប់​ឃាត់​ខ្លួន​​​ជន​ពាល​ទំនើង​​ដែល​បង្ក​ការ​អុក​ឡុក​ធ្វើ​​​ ឱ្យ​​បាត់​បង់​សណ្តាប់​ធ្នាប់​​សាធារណៈ​ និង​បង្ក​ការ​ភ័យ​ខ្លាច ។ ជាក់​ស្តែង​នៅ​ស្រុក​ឧដុង្គ ​ជន​ទំនើង​​ចំនួន​ពីរ​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​​ ហើយ​នៅ​ស្រុក​ភ្នំ​ស្រួច ពីរ​នាក់​​​ និង​នៅ​​​ស្រុក​គង​ពិសី​ម្នាក់​ ។ ជន​​ទំនើង​ទាំង​​៥​នាក់​នេះ សុទ្ធ​តែ​បង្ក​ការ​​អុក​ឡុក​ក្នុង​ពិធី​បុណ្យ​​ដារ​លាន​​ដោយ​​ប្រើ​វិធី​ផឹក ​ស្រា​ស្រវឹង ហើយ​ផ្តើម​​អុក​ឡុក​​ធ្វើ​ឱ្យ​ផ្អើល​មហា​ជន​ក្នុង​ពិធី​បុណ្យ ។

ជន​ទាំង​៥​នាក់​នេះ ១-ឈ្មោះ​​សឿន ថុល ភេទ​ប្រុស អាយុ​​២២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ២-ឈ្មោះ​អុន សល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​នៅភូមិ​ខ្សាច់​ពូន ឃុំ​ដំណាក់​រាំង ​ស្រុក​ឧដុង្គ ៣-ឈ្មោះ​​ម៉ាក់ រុំ ភេទ​ប្រុស នៅ​ភូមិ​ក្រាំង​ពន្លៃ ​ឃុំ​គីរី​​វ័ន ស្រុក​ភ្នំ​ស្រួច ៤-ឈ្មោះ​ម៉ាន កៃ​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទី​៦ ចំការ​ចេក ឃុំ​​​​​ត្រែង​​ត្រយឹង ស្រុក​ភ្នំ​ស្រួច ​និង​៥-ឈ្មោះ​​លូន សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បាក់​.ក ឃុំ​ព្រៃ​ញាតិ ស្រុក​គង​ពិសី ។ ​

អ្នក​ទាំង​​៥​នាក់ ​បាន​សារ​ភាព​ប្រាប់​សមត្ថ​កិច្ច​ថា ដោយ​ការ​សប្បាយ​​ផឹក​ស្រា​​ច្រើន​​ក៏​នឹក​ឃើញ​រឿង​សង​សឹក​​​គូ​បដិ​បក្ស​កាល ​ពី​ឆ្នាំ​មុន​​ដែល​​​នៅ​រដូវ​បុណ្យ​កឋិន​​ត្រូវ​គេ​វាយ​បែក​​ក្បាល​ ឥឡូវ​​ជួប​គ្នា​ ក៏​សង​សឹក​​វាយ​ឱ្យ​បែក​ក្បាល​វិញ​ដែរ ។ ​ជន​ឈ្មោះ​​លួន ​សុខ​ហេង បាន​និយាយ​ថា ខ្លួនស្រវឹង​ខ្លាំង​​ពេល​បុណ្យ​ដារ​លាន​នោះ​ ហើយ​ដោយ​​គ្មាន​គូ​ប្រជែង​វ៉ាយ​គ្នា​ក៏​យក​ដំបង​វាយ​របង​ផ្ទះ​គេ ​​បណ្តាល​ឱ្យ​​​​​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ​ ។ ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​នេះ​សមត្ថ​កិច្ច​ប៉ូលិស​បាន​រឹប​អូស​​​ដាវ កាំបិត ​និង​ដំបង​ជា​វត្ថុ​តាង​ ហើយ​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត ៕

Read more...

បុរស​ពីរ​នាក់​​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​សង្ស័យ​ចែក​ចាយ​ថ្នាំ​ញៀន


រាជធានីភ្នំពេញ ៖ នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូន​ពេញ បាន​ឃាត់​ខ្លួន​​បុរស​​ពីរ​នាក់​​នៅ​​ចំណុច​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌ​​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មករា ក្រោយ​ពី​សមត្ថ​កិច្ច​​ឆែក​ឆេរ​រក​ឃើញ​​ម្សៅ​​ថ្នាំ​​ញៀន​ពណ៌​ស មួយ​កញ្ចប់ ។ ជន​សង្ស័យ​​ចែក​ចាយ​ថ្នាំ​ញៀន​ដែល​ឃាត់​ខ្លួន ១-ឈ្មោះ​ឆា សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​​ផ្ទះ​ជួល​​ប្លុក​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ និង​២-ឈ្មោះ​សែត សុវណ្ណី ភេទ​ប្រុស អាយុ​​២១​ឆ្នាំ ​ស្នាក់​​នៅ​ផ្ទះ​ជួល ​ផ្លូវ​លេខ​១៤៤ សង្កាត់​​ផ្សារ​កណ្តាល​ទី​២ ខណ្ឌ​ដូន​ពេញ ។

យោង​តាម​របាយ​ការណ៍​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​​ទី​២៥ មករា ឆ្នាំ​២០១១ វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច កំលាំង​នគរ​បាល​ផ្នែក​​​ព្រហ្ម​ទណ្ឌ​​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ ពេញ បាន​ឃាត់​ខ្លួន​បុរស​ពី​រ​នាក់​នៅ​ចំណុច​កែង​ផ្លូវ​លេខ​​១១៨ និង​១៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ខណៈ​ពេល​ជន​ទាំង​២​នាក់​​នោះ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ស្លែ ពាក់​ស្លាក​លេខONU-​2283។ ដោយ​មាន​ការ​សង្ស័យ​សមត្ថ​កិច្ច​ជំនាញ​បាន​ហៅ​ឱ្យ​​ពួក​គេ​ឈប់​ ហើយ​ធ្វើ​ការ​ឆែក​ឆេរ​​ក៏​រក​ឃើញ​​​ថ្នាំ​ញៀន​​ប្រភេទ​​ក្រាម​ពណ៌​​សថ្លា (ម៉ា​ទឹកកក) មួយ​កញ្ចប់​នៅ​ចង្កេះ​ខោ​ជន​សង្ស័យ​​ឈ្មោះ​​សែត សុវណ្ណី ដែល​អង្គុយ​ខាង​ក្រោយ ។ បច្ចុ​ប្បន្ន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​ អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ដូន​ពេញ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី៕

Read more...
Related Posts Plugin for WordPress, Blogger...

Followers

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP